គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមថ្លែងក្នុងកិច្ចប្រជុំនគរបាលយើង ត្រូវបន្ដការបេជ្ញាចិត្ត ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ

ដោយ :www.meassoranews.com


 ប្រសាសន៍លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមថ្លែងក្នុងកិច្ចប្រជុំនគរបាលយើង ត្រូវបន្ដការបេជ្ញាចិត្ត ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ


ខេត្តកំពង់ចាម:ប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល សហគមន៍ ប្រចាំខែមីនា ឆ្នាំ២០២៦ និងការប្រកាសសម្រួលភារកិច្ចតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍  ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។


នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានត្រួតពិនិត្យ និងវាយម្លៃលើលទ្ធផលការងារដែលសម្រេចបាន តាមរយៈលទ្ធផលប្រចាំខែ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ជាច្រើនដល់ មន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងថ្មី ដើម្បីណែនាំ និងតម្រង់ទិសមួយចំនួនដូចជា:


១-បន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយត្រូវអនុវត្តតាមផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព


២-បន្ដការគ្រប់គ្រង់ ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពិសេសក្មេងទំនើង


៣-ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរ


៤-បន្ដលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព


៥-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីធានានិរន្តភាពការងារ ឱ្យកាន់តែខ្លាំងក្លា


៦-សភាពការណ៍ និងហេតុការណ៍ថ្មីៗ នៅមជ្ឈិមបូព៌ា


៧-ត្រៀមអនុវត្តផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយលំហូរចរាចរណ៍ ព្រមទាំងពង្រឹងវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ


៨-ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ ។


ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងការអរគុណ និងលើកការកោតសរសើរដល់គ្រប់កងកម្លាំង ចំពោះការខិតខំអនុវត្តតាមទិសដៅដែលបានចេញ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ៕

 











No comments