គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង ស្រីមាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មិនា ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ"

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង ស្រីមាន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មិនា ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ" 

#ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការណែនាំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃច័ន្ទទី២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មិនា ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ"  នៅសាលប្រជុំធំ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឡដោយមានការចូលរួមពី លោក លោកស្រីស្នងការរង និង ភរិយា លោកនាយការិយាល័យ សរុបចំនួន ២២៥នាក់ ក្នុងនោះមន្ត្រីនគរបាលនារីមានចំនួន ១៩៩នាក់ ។ 


លោកស្រីវរសេនីយ៍ឯក ទ្រី វណ្ណៈ ស្នងការរង បានឡើងអាន ព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ កោតសារ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះនគរបាលនារី ដែលបានខិតខំប្រឹងប្រែងបំរើសេវាសាធារណៈយ៉ាងយកចិត្តទុកដាក់កន្លងមក និងជាដៃគូខ្វះមិនបាន ជាមួយនគរបាលជាបុរស ក្នុងការបម្រើការពារ រៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង កន្លងទៅប្រកបដោយមោទកភាព ។


លោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំ  ប្រសាសន៍  ផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹក ព្រមទាំងនាំយកថាវិកា ដែលជាអំណោយឧបត្ថម្ភ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ប្រគល់ជូនដល់មន្ត្រីនគរបាលនារី ដោយក្នុង១នាក់ ទទួលបានសំពត់ ហូល១សំពត់ ថវិកា ៥០ ០០០រៀល ផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍បន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់ នៃការរួមគ្នាដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងការបង្កើនភាពអង់អាចរបស់ស្ត្រី និង​ការទទួលបាននូវសន្តិសុខ សុវត្ថិភាព សេចក្តីសុខផ្លូវកាយ ផ្លូវចិត្ត និងសន្តិភាពពេញលេញ














No comments