លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្ត នគរបាលជាតិកម្ពុជា ជូនសមាជិកចំនួន ០៣គ្រួសារ
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្ត នគរបាលជាតិកម្ពុជា ជូនសមាជិកចំនួន ០៣គ្រួសារ ━━━✥✥◈✥✥━━━━ កំពង់ឆ្នាំងៈដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិកចំនួន ០៣គ្រួសារ សរុបថវិកាចំនួន ១៨,០០០,០០០៛ (ដប់ប្រាំបីលានរៀល)។
១. ជូនដល់លោកស្រី ម៉ៅ ល័ក្ខណា ត្រូវជាកូនបង្កើតរបស់សពលោកវរសេនីយ៍ត្រី ម៉ៅ ឌីណា អតីត នាយផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជម្ងឺលើសសម្ពាធឈាម នូវថវិការចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
២. ជូនដល់លោកស្រី មុត ស៊ីថា ត្រូវជាភរិយារបស់សពលោកអនុសេនីយ៍ឯក ឈុំ ដន អតីត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកំពង់លែង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជម្ងឺទឹកនោមផ្អែម នូវថវិការចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
៣. ជូនដល់លោកស្រី សុខ ណាយ ត្រូវជាភរិយារបស់សពអនុសេនីយ៍ឯក ព្រំ ទិត្យ អតីត នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជម្ងឺលើសសម្ពាធឈាម នូវថវិការចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើចូលរួមរំលែក ទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាល សមាគមមិត្ត នគរបាលជាតិកម្ពុជាផងដែរ។












No comments