គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកការកោតសរសើរចំពោះ ការខិតខំប្រឹងរបស់កងអន្តរាគមន៍ពិសេស ធ្វើឱ្យទទួលបានជោគជ័យ លើការងារធំៗ នាពេលកន្លងមកនេះ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកការកោតសរសើរចំពោះ ការខិតខំប្រឹងរបស់កងអន្តរាគមន៍ពិសេស ធ្វើឱ្យទទួលបានជោគជ័យ លើការងារធំៗ នាពេលកន្លងមកនេះ


នៅព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥នេះ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  អញ្ជើញដឹកនាំ ពិធីបើកវគ្គបំប៉នកងកិត្តិយស ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់គ្រូបង្គោល និងសិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលនេះ ស្នើឱ្យយកចិត្តទុកដាក់ខ្ពស់លើការវឹកហាត់ ដើម្បីឆ្លើយតបក្នុងគោលបំណងលើកកម្ពស់សមត្ថភាពជំនាញ និងត្រូវប្រកាន់ភ្ជាប់ ក្រឹត្យក្រម ក្បួនខ្នាត ឱ្យបានត្រឹមត្រូវ ស្វាហាប់ និងការគោរពវិន័យរបស់កងកម្លាំង ដែលបង្ហាញអំពីកិត្យានុភាព និងឧត្តមភាពរបស់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។


ទន្ទឹមនឹងនេះ គ្រប់កងកម្លាំងត្រូវមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហើយត្រូវចង់ចាំថាខ្លួនជាមន្រ្តីអនុវត្តច្បាប់ និងត្រូវបានបំពេញតួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋ បម្រើអង្គភាព និងប្រតិបត្តិចំពោះរាជរដ្ឋាភិបាល ពិសេសបំផុតមិនត្រូវប្រព្រឹត្តអំពើ ធ្វើអាប់អោនដល់កិត្តិយស នាំឱ្យបាត់បង់មនសិការវិជ្ជាជីវៈឡើយ ។


ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកការកោតសរសើរចំពោះ ការខិតខំប្រឹងរបស់កងអន្តរាគមន៍ពិសេស ធ្វើឱ្យទទួលបានជោគជ័យ លើលទ្ធផលការងារធំៗ នាពេលកន្លងមកនេះ ។


ដោយពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការនគរបាល ស្រុក-ក្រុងទាំង១០ លោកអធិការរងគ្រប់រូប នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានក្រុងកំពង់ចាម និងសិក្ខាកាម សរុបចំនួន ១១៩រូប ៕













No comments