គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ផ្លូវនិងលូ មិននាំគ្នាធ្វើឲ្យប្រជាពលរដ្ឋ បែរជាអាជ្ញាធរសង្កាត់ចោមចៅ២ ជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រយឹង រុះរើសំយ៉ាប់ផ្ទះដោយខ្លួនឯង។

ដោយ :www.meassoranews.com


ផ្លូវនិងលូ មិននាំគ្នាធ្វើឲ្យប្រជាពលរដ្ឋ បែរជាអាជ្ញាធរសង្កាត់ចោមចៅ២ ជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រយឹង រុះរើសំយ៉ាប់ផ្ទះដោយខ្លួនឯង។


ភ្នំពេញ÷ប្រជាពលរដ្ឋ នៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភាគច្រើនលើសលប់ បានដឹង បានឮ បានឃើញ បញ្ហាផ្លូវ បញ្ហាលូ នៅចំនុចផ្សារបុរីសន្តិភាពព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង
គឺគ្មានគុណភាព ដោយប្រជាពលរដ្ឋ រស់នៅជួបការលំបាក អស់រយៈពេលជាច្រើនឆ្នាំណាមកហើយ  នៅពេលភ្លៀងធ្លាក់
មកម្ដងៗ។ ក្នុងនោះអាជ្ញាធរដែនដី មិនបានយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះទេ?(ពោល)អាជ្ញាធរមិនបានធ្វើលូ មិនបានធ្វើផ្លូវ ឱ្យមានស្តង់ដារ ដើម្បីជៀសផុតពីការលិចលង់ នៅក្នុងរដូវវស្សា ភ្លៀងធ្លាក់។ ប្រជាពលរដ្ឋបានលើកឡើងថា? អាជ្ញាធរមិនបានធ្វើលូ មិនបានធ្វើផ្លូវ នៅក្នុងភូមិដំណាក់ត្រយឹង ឲ្យមានស្តង់ដារនោះទេ?បែរជាមកជំរុញឲ្យប្រជាពលរដ្ឋ រួសរើសំយាបផ្ទះ ដោយខ្លួនឯង។

ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ចៅសង្កាត់ចោមចៅ២លោកស្រីសួស សំអឿន បានចេញសេចក្តី ជូនដំណឹង ឲ្យប្រជាពលរដ្ឋ នៅចំណុចផ្សារបុរីសន្តិភាព២ រស់នៅក្នុងភូមិដំណាក់ត្រយឹង ធ្វើការរុះរើសំណង់ លើដីចិញ្ចើមផ្លូវ
ផ្លូវឌឿងហែម ប្រឡាយ សំយាបផ្ទះ ជណ្ដើរ ស្លាកយីហោផ្សេងៗ ការចាក់បេតុងលើគម្របរីហ្គែរ និង ចោលសំរាមគ្មាន សណ្ដាប់ធ្នាប់។ សូមជម្រាបជូន បន្ថែមទៀតថានៅក្នុងសេចក្តី ជូនដំណឹង របស់រដ្ឋបាលសាលាសង្កាត់ចោមចៅ២ បានបញ្ជាក់ទៀតថា? រដ្ឋបាលសង្កាត់ចោមចៅ២ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថាៈ បងប្អូនប្រជាពលរដ្ឋ អាជីវករ មានលំនៅដ្ឋាន ទាំង១៦ភូមិ និង៨សហកមន៍ នៅក្នុងបុរីសន្តិភាព២ ទូទាំងសង្កាត់ ចោមចៅទី២ ដែលបានសាងសង់សំណង់លើដីចំណីផ្លូវ ប្រឡាយទឹក ផ្លូវទឿងហែម ចាក់បេតុងលើគម្របរីហ្គែរ ចោលសំរាម គ្មានសណ្តាប់ធ្នាប់ និងធ្វើសំយ៉ាបផ្ទះ ជណ្ដើរ ស្លាកយីហោរផ្សេងៗ ដែលសាងសង់រំលោភ មកលើចិញ្ចើម ផ្លូវសាធារណៈ។

ដូច្នេះសូមឯកឧត្តម លោកជំទាវ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលមានលំនៅដ្ឋានក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី២ ដែលបានសាងសង់សំណង់លើចិញ្ចើមផ្លូវ និងទីកន្លែងប្រជុំជនសាធារណៈ សូមចូលរួមរុះរើ ផលប៉ះពាល់ដែលរៀបរាប់ពាក់ព័ន្ធខាងលើនេះ សូមមេត្តាជួយសហការនិងធ្វើការរុះរើចេញ ដើម្បីធ្វើអោយផ្លូវ ធំទូលាយងាយស្រួល ធ្វើដំណើរទៅមកឱ្យបានសមស្រប ធានាបាននូវសុវត្ថិភាព សោភ័ណភាព ផាសុខភាព ព្រមទាំងការពារ បាននូវបរិស្ថាន រស់នៅល្អ ដើម្បីបម្រើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដឹកជញ្ជូននានា។

ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះហើយ រដ្ឋបាលសង្កាត់ចោមចៅទី២ មានជំនឿជឿជាក់ទៅ លើស្មារតីយកចិត្តទុកដាក់ពីឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលមានការពាក់ព័ន្ធ នឹងចំណុចខាងលើនេះ សូមមេត្តាសហការរុះរើដោយខ្លួនឯង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ករណីមិនមានការសហការុះរើ អាជ្ញាធរ និង សហការជាមួយកំលាំងមានសមត្ថកិច្ច ចុះរុះរើផ្ទាល់ដោយមិនទទួលខុសត្រូវ រាល់ករណី បាត់បង់ ខូចខាតសំភារៈទាំងនោះឡើយ ។

ពាក់ព័ន្ធនឹងជុំវិញករណីខាងលើនេះ មហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើទង្វើរបស់ចៅសង្កាត់ចោមចៅ២ លោកស្រីសួស សំអឿន ដែលមិនបានគិតគូរពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ បែរជាមកបន្ថែម ទុក្ខលំបាក និងទម្ងន់មកលើប្រជាពលរដ្ឋទ្វេដង។ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់
លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ជាពិសេស
លោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយធ្វើផ្លូវ
ជួយធ្វើលូ ឲ្យមានស្តង់ដារ ឲ្យមានគុណភាព នៅចំណុចផ្សារបុរីសន្តិភាព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ងាយស្រួលឱ្យពួកគាត់ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរស់នៅសុខស្រួល។










No comments