គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយ :www.meassoranews.com

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី ជានាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ រដ្ឋបាលខេត្តត្បូងឃ្មុំ កងកម្លាំងទាំង បី ប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈនៃកិច្ចប្រជុំ 

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។

២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងតារាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាខេត្ត។

៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសម្រេច ស្ដីពីការកែសម្រួល និងបង្កើតលេខាធិការដ្ឋានចំណុះគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្មខេត្តត្បូងឃ្មុំ។

៥-បញ្ហាផ្សេងៗ

>ស្ដាប់របាយការណ៍ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត។

No comments