គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម


នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញ និងពង្រឹងការអនុវត្តនីតិវិធីជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ព្រមទាំងផ្សព្វផ្សាយណែនាំអំពីសភាពការណ៍ផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។


ទន្ទឹមនឹងការត្រួតពិនិត្យលើការអនុវត្តការងារជំនាញ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ និងដាក់ចេញនូវទិសដៅបន្ដមួយចំនួនដូចជា:


១-បន្ដជំរុញ និងបង្កើនសកម្មភាព លើវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រប់បទល្មើស


២-បន្តផ្សព្វផ្សាយតាមវេទិការសាធារណៈ អំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង  ចោរលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ


៣- ពង្រឹងលើតួនាទី ភារកិច្ចស្នូលជាប្រចាំ ដើម្បីបម្រើឱ្យការងារជំនាញកាន់តែមានប្រសិទ្ធិភាពខ្ពស់


៤- បន្ដពង្រឹងការប្រើប្រាស់វិធានការ រដ្ឋបាលចំហរ ក្នុងមូលដ្ឋាន


៥-ពង្រឹងការប្រមូលផ្តុំកងកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង និងការចេញល្បាតចល័តក្នុងមូលដ្ឋានភូមិសាស្រ្តងាយរងគ្រោះ


៦-បន្ដប្រើវិធានការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានផុលផុស


៧- បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា


៨-បង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ចរន្តអគ្គិសនី ចង្រ្កានហ្គាស អូស ធ្យូង និងភ្លើងទៀន ធូប ជាដើម ដើម្បីបង្ការនូវហេតុការណ៍គ្រោះអគ្គិភ័យជាយថាហេតុ


១០-បន្ដពង្រឹង ការងារព័ត៌មានប្រតិកម្មរហ័ស ត្រូវទទួលយកការសំណូម និងការឆ្លើយតប ឱ្យបានឆាប់រហ័សបំផុត 


១១-បន្ដពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ៕
















No comments