គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះសាកសួរសុខទុក្ខមន្រ្តីនគរបាល និងនិវត្តន៍ជន ដែលជួបការលំបាក និងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម

ដោយ :www.meassoranews.com




លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះសាកសួរសុខទុក្ខមន្រ្តីនគរបាល និងនិវត្តន៍ជន ដែលជួបការលំបាក និងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម


នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីនគរបាលជាតិ និងនិវត្តន៍ជន នៃអធិការដ្ឋានគបាលស្រុកកំពង់សៀម ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

ព្រមទាំងបានឧបត្ថម្ភនូវថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ដល់កងកម្លាំងនគរបាលជាតិ និងបងប្អូននិវត្តន៍ជន ដែលជួបការលំបាក ទាំង១១នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ផងដែរ ។


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំ និងពង្រឹងអំពីលទ្ធផលនៃការបូកសរុប វាយតម្លៃអំពីសភាពការណ៍សន្តិសុខ និងដាក់ចេញនូវទិសដៅបន្ដ ដើម្បីពង្រឹងការដឹកនាំ សំដៅដល់ការជំរុញ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង់សភាពការណ៍បទល្មើសគ្រប់រូបភាព ក្នុងមូលដ្ឋានស្រុកកំពង់សៀម ។


 បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើពិធីប្រគល់រថយន្តពន្លត់អគិគីភ័យ ចំនួន០១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដែលជាអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

















No comments