លោកឧត្តមសេនីយ៍ទោ ចិន នីបានចាត់តំណាងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាព

#ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ស្ថតិនៅគេហេដ្ឋាននៃសព ផ្ទះលេខ២២៨ ផ្លូវព្រះសីហនុ ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ព្រមទាំងបាននាំយកបច្ច័យមួយចំនួនចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពផងដែរ ៕

No comments