គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី ដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ

ដោយ :www.meassoranews.com


តំណាងលោកឧត្តមសេនីយ៍ទោ ចិន នី ដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ !


(ខេត្តកំពង់ចាម)៖ នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥

លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងសហការី បានចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបាននាំយកបច្ច័យរបស់លោកឧត្តមសេនីយ៍ស្នងការ ចំនួន ១,៥០០,០០០ រៀល ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ នៅភូមិដីឥដ្ឋ សង្គាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ លោកវរសេនីយ៍ឯក សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្ដីអាឡោះអាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី ម៉ុក សារ៉ាន់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕









No comments