ជនសង្ស័យជាមេឈ្មួញនាំបារីចេញទៅប្រទេសថៃខុសច្បាប់ចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលនៃវីរៈការពារព្រំដែនគោក៨១៥ធ្វើការទប់ស្កាត់
ជនសង្ស័យជាមេឈ្មួញនាំបារីចេញទៅប្រទេសថៃខុសច្បាប់ចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលនៃវីរៈការពារព្រំដែនគោក៨១៥ធ្វើការទប់ស្កាត់
បន្ទាយមានជ័យ,លោកវីរៈសេនីយ៍ឯកសួង សៅ ដឹកនាំកម្លាំង នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការ កម្លាំងយោធា ធ្វើការស្រាវជ្រាវ បង្រាបបានបទល្មើស លួចនាំចេញបារីទៅប្រទេសថៃ ក្នុងនោះមានរថយន្ត០១គ្រឿង ម៉ាក ISUZU
ពណ៍ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-3608 ផលិតឆ្នាំ២០០៤ សំរាប់ធ្វើសកម្មភាព និងបារី៤ការ៉ុង មនុស្ស០២នាកជាមេឈ្មួញដ៏ធំប្រចាំស្រុកម៉ាឡៃ÷
១-ឈ្មោះ នឹង អ៊ីលីម ភេទប្រុស អាយុ ១៥ឆ្នាំ (អ្នកបើកបរ)
២-ឈ្មោះ ហម សុវណ្ណនីតា ភេទស្រី អាយុ ៥៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីមេឈ្មួញបាននាំចេញទៅលាក់ទុកក្នុងចំការអំពៅដីថៃកាលពី វេលាម៉ោង ០០ និង ៣០ នាទីរំលងអាធ្រាត្រ ឈានចូលយប់
ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ចម្ងាយប្រមាណជាង១០ ម៉ែត្រពីអូរព្រំដែន ខ្លងណាំសៃស្ថិតក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចំនួន ១៥ ការ៉ុង ដែលក្នុងនោះមានបារីចំនួន ៤ ប្រភេទ ដែលជនមិនស្គាល់មុខបាននាំឆ្លងដែនគេចពន្ធចូលទៅលាក់ទុកក្នុងចំការអំពៅនោះ។
ក្នុងនោះមានបារី MOND កញ្ចប់ធំចំនួន ៤.៥០០ កញ្ចប់ MOND កញ្ចប់តូចចំនួន ៨៣០ កញ្ចប់ CAPITAL កញ្ចប់ធំចំនួន ៧៧០ កញ្ចប់ ORIS បញ្ចប់តូចចំនួន ៦.៩៩០ កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់បានប្រគល់ជូនទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរៀបចំឯកសារចាត់ការតាមនីតិវិធី។
No comments