គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់តំណាងប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនគ្រួសារសពលោកអនុសេនីយ៍ឯក រស់ ណាក់ មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនតី (ចូលនិវត្តន៍)។

ដោយ :www.meassoranews.com


ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់តំណាងប្រគល់ថវិកាសមាគមមិត្តនគរបាល ជូនគ្រួសារសពលោកអនុសេនីយ៍ឯក រស់ ណាក់ មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនតី (ចូលនិវត្តន៍)។


ដោយអនុវត្តអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំងលោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ព្រមទាំងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យរបស់លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន ៥០០,០០០ រៀល ប្រគល់ជូនលោកស្រី សន លាងហេង ត្រូវជាបងស្រីបង្កើត សពលោកអនុសេនីយ៍ឯក រស់ ណាក់ មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនតី (ចូលនិវត្តន៍) នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក  ដែលបានទទួលមរណភាព កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយជំងឺឡើងសម្ពាធឈាម នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។





No comments