រដ្ឋបាលក្រុងបាវិតនាំយកអំណោយជាស្បៀងអាហារ ដើម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព នៅសមរភូមិមុខ
ក្រុងបាវិ ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥នេះ លោកលឹមសៀហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ក្នុងក្រុងបាវិតបាននាំយកអំណោយជាស្បៀងអាហារ ដើម្បីឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព នៅសមរភូមិមុខ នៅខេត្ត ព្រះវិហារបាននាំយកអង្ករចំនួន ១២ តោន មីចំនួន ៨៣០ កេស ទឹកសុទ្ធចំនួន ៦០០ កេស ត្រីខកំប៉ុងចំនួន ៦ កេស និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៧០,០០០,០០០ រៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ទៅចែកជូនអង្គភាព ប្រចាំនៅទិសខេត្តព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ ចំនួន ៧ អង្គភាព រួមមាន កងពលលេខ៧ តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ សាលាក្រុងព្រះវិហារ វិរៈការពារព្រំលេខ ៤០២ កងវរ:សេនាតូចលេខ ២១១ បញ្ជាការដ្ឋានអង្គរក្ស និងសាលាក្រុងសំរោង។






















No comments