គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នៃឃុំទាំង២

ដោយ :www.meassoranews.com


នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នៃឃុំទាំង២ ។


ក្នុងកិច្ចប្រជុំនេះ បានលើកយកបទពិសោធន៍ បញ្ហាប្រឈម វិធានការដោះស្រាយ និងដាក់ចេញនូវទិសដៅបន្ដមួយចំនួន ដូចខាងក្រោម ៖


១. វឌ្ឍនភាព នៃការកសាងអាគារស្នាក់ការគណបក្ស ទាំង២ឃុំ


២.ត្រូវបន្ដគ្រប់គ្រងទិន្នន័យ និងការធ្វើបច្ចុប្បន្នភាព ទាំងសមាជិកថ្មី និងសមាជិកចាស់


៣.ត្រូវបន្ដខិតខំការចិញ្ចឹមចលនាជីវភាពក្នុងមូលដ្ឋាន


៤.ត្រូវបន្ដការបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺជាកត្តាអាទិភាពបំផុត


៥.ក្រុមការងារទាំងអស់ ត្រូវបន្ដសាមគ្គីជាកំលាំងចលនា ក្នុងការដោះស្រាយ ការសំណូម ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ


៦.បន្តចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានជីវិតក្រលំបាក និងមានជំងឺប្រចាំកាយ ដល់ខ្នងផ្ទះ ។


ជាមួយគ្នានេះដែរ លោក ហេង វុទ្ធីក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ ក្រុមការងារគណបក្សថ្នាក់មូលដ្ឋាន និងសកម្មជនគណបក្ស ទាំង២ឃុំ ផងដែរ។


 កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធានក្រុមការងារចុះជួយតាមភូមិ, ក្រុមការងារចល័ត, លោកប្រធានគណបក្សមូលដ្ឋានឃុំ, លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍ គណបក្សឃុំ និងលោកប្រធាន អនុប្រធានសាខាគណបក្សភូមិ ៕











No comments