លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឡង ហើយទទួលបានជោគជ័យគ្រប់ វិញ្ញាសារប្រឡង
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឡង ហើយទទួលបានជោគជ័យគ្រប់ វិញ្ញាសារប្រឡង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ។
ទន្ទឹមនឹងនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចាត់តាំង ឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ និងការពារសន្តិសុខ និងរក្សាបាននូវ សុវត្ថិភាពជូនសិស្សានុសិស្សដែលមកប្រឡង និងអាណាព្យាបាលសិស្សដែលមករងចាំ នៅគ្រប់មណ្ឌលប្រឡង បានយ៉ាងល្អប្រសើរ ៕













No comments