គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម នាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ

ដោយ :www.meassoranews.com


ឯកឧត្តម នាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០៦ ខែ កក្តដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេរី កុលស តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ  បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ ។


ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេរី កុសល ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ ថវិការមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរ សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧,៨១៥,៨៩១,៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅទីបញ្ជាការដ្ឋានការពារវរសេនាតូចលេខ ៨០៧ ស្រុកថ្មពួក ។


ក្នុងមួយអង្គភាពទទួលបានអំណោយរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១៥កេស ទឹកត្រី១៥យួរ ទឺកស៊ីអ៊ីវ១៥យួរ មីជាតិ១៥កេសតូច ប៊ីចេង១០គីឡូ ខ្ទឹមសរ១០គីឡូ ស្ករស១០គីឡូ ល្ពៅ ១តោនកន្លះ ពងមាន់ ៣ជុង អំបិល ចំនួន ១០គីឡូ ៕



















No comments