គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ចិន នី បានដឹកនាំសហការីទៅសំណេះសំណាលសួរសុខទុក្ខនិងនាំយកគ្រឿងបរិក្ខារសម្ភារៈ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភផ្ដល់បងប្អូនកងកម្លាំងនៅជួរមុខ ព្រំដែនកម្ពុជា-ថៃ

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ ចិន នី បានដឹកនាំសហការីទៅសំណេះសំណាលសួរសុខទុក្ខនិងនាំយកគ្រឿងបរិក្ខារសម្ភារៈ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភផ្ដល់បងប្អូនកងកម្លាំងនៅជួរមុខ ព្រំដែនកម្ពុជា-ថៃ

#ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និង ជាសមាជិកក្រុមសម្ព័ន្ធមេត្រីភាព បានចូលរួមក្នុង ក្រុមសម្ព័ន្ធមេត្រីភាព និងនាំយកសម្ភារៈ បរិក្ខារ  គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។  

សម្ភារៈ និង គ្រឿងឧបភោគបរិភោគដែលបានឧបត្ថម្ភទៅបងប្អូនកងកម្លាំងជួរមុខរួមមាន៖ អង្ករចំនួន ៤តោន ត្រីងៀតចំនួន ១០០គីឡូ ពងទាប្រៃចំនួន ២,០០០គ្រាប់ មីជាតិ ចំនួន ២០០កេស ត្រីខ ចំនួន ២០០យួរ ខ្ទឹមស ចំនួន ៣០០គីឡូ ត្រសក់ចាវចំនួន ៣០០គីឡូសៀងចំនួន ៧០យួរ ស្ករសចំនួន ០៦បាវ អំបិលចំនួន ១០បាវ ប៊ីចេង ចំនួន ២០០គីឡូ ទឹកត្រីចំនួន ២០០យួរ ទឹកស៊ីវចំនួន ២០០យូរ ស្ពៃកំប៉ុងចំនួន ២០កេស សាប៊ូដុសខ្លួន ចំនួន ២០កេស ថ្នាំដុសធ្មេញចំនួន ០៥កេស ថវិកាចំនួន ២០,០០០.០០០ រៀល សរុបថវិកាចំនួន ៥៩,៨៥០.០០០រៀល ។

 ក្រុមសម្ព័ន្ធមេត្រីភាព ជាមួយគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ រួមមាន #ស្នងការដ្ឋាននគរបាលខេត្តកណ្តាល #ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង #ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ #ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង #ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និង#ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ សូមថ្លែងគោរពកោតសរសើរជូនចំពោះកងកម្លាំងជួរមុខ ចំពោះទឹកចិត្ត និងវីរភាព ដ៏អង់អាចក្លាហាន ប្តូរផ្តាច់ការពារបូរណភាពទឹកដី អនុវត្តបានយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ៕




















No comments