មហាជនសំណូមពរដល់ លោក ឈឿន ប៊ុនឆន ពិសេសលោកសួន សុម៉ាលីន មេត្តាជួយបង្ក្រាប ទីតាំងល្បែងស៊ីសង ឆ្នោតទ្បូតូក្រុមហ៊ុន 369 និងឆ្នោតទ្បូតូក្រុបហ៊ុន៩៩ ផងទាន បើសង្ឃឹមលើលោក ជា ហេង អធិការស្រុកពាមជរមិនហ៊ានបង្រ្កាបទេ
មហាជនសំណូមពរដល់ លោក ឈឿន ប៊ុនឆន ពិសេសលោកសួន សុម៉ាលីន មេត្តាជួយបង្ក្រាប ទីតាំងល្បែងស៊ីសង ឆ្នោតទ្បូតូក្រុមហ៊ុន 369 និងឆ្នោតទ្បូតូក្រុបហ៊ុន៩៩ ផងទាន បើសង្ឃឹមលើលោក ជា ហេង អធិការស្រុកពាមជរមិនហ៊ានបង្រ្កាបទេ
(ភ្នំពេញ) ៖ ប្រជាពលរដ្ឋរាយការណ៍ថាបច្ចុប្បន្ននេះ ឆ្នោតទ្បូតូក្រុបហ៊ុន ឆ្នោតទ្បូតូ369 និងឆ្នោតទ្បូតូ៩៩ បាននិងកំពុងបោះទីតាំងជាច្រើនកន្លែងនៅក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ប្រជាពលរដ្ឋបានសំគាល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចហាក់ដូច ជាមិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបញ្ហាឆ្នោតទ្បូតូ369 និងឆ្នោតទ្បូតូ៩៩នេះនៅឡើយទេ។
ដូច្នេះប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជា ពិសេសកម្លាំងនគរបាលខេត្ត ចាត់វិធានការបង្ក្រាបផង។ប្រភពរាយការណ៍ថា ទីតាំងឆ្នោត369 និងឆ្នោតទ្បូតូ៩៩ជាច្រើនកន្លែងក្នុងស្រុកពាមជរ ដែលមានមនុស្សចូលលេងមិនដាច់នោះឡើយ។ ទីតាំងជាច្រើនកន្លែងនេះត្រូវគេប្រាប់ថា បានដំណើរ ការជាយូរណាស់មកហើយ។ ហើយក៏មិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបដើម្បីឲ្យប្រជាពលរដ្ឋកក់ក្តៅនោះដែរ។ អ្នកចូលទៅលេងឆ្នោតទ្បូតូ369និងឆ្នោតទ្បូតូ៩៩នៅតែបន្ត កន្ទុយគ្នាចូលលេងមិនឈប់នោះឡើយ។
ប្រភពរាយការណ៍បន្ថែមទៀតថា នៅឯភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ក៏មានឆ្នោតទ្បូតូរបស់ក្រុមហ៊ុន 369 និងឆ្នោតទ្បូតូរបស់ក្រុបហ៊ុន៩៩ កំពុងដំណើរការយ៉ាងគ្រប់គ្រឹកគគ្រេងដូចគ្នាតែម្តង។ ទីតាំងខាងលើនេះគឺបើកដំណើរការជាចំហរដោយមិនញញើតអាជ្ញាធរមានសមត្ថកិច្ចអ្វីនោះឡើយ។ ប្រភពដាក់ការសង្ស័យថាទំនងជាមានការឃុបឃិតគ្នា រវាងក្រុមហ៊ុនឆ្នោតទ្បូតូ369និងឆ្នោតទ្បូតូរបស់ក្រុបហ៊ុន៩៩ ជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះហើយទើបអាចដំណើរការបានជាចំហរយ៉ាងនេះ។
ការរំពឹងទៅលើអាជ្ញាធរមូលដ្ឋានឃុំនិងស្រុកក៏ដូចជានាយប៉ុស្តិ៍ឬអធិការស្រុក មិនអាចមកបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនេះបានឡើយ។ ប្រជាពលរដ្ឋរង់ចាំមើលថាតើកម្លាំងនគរបាលខេត្តព្រៃវែង អាចបង្ក្រាបបានទេ? ៕ពាក់ព័ន្ធជុំវិញករណី ល្បែងស៊ីសងខាងលើនេះ មហាជន បានធ្វើការសំណូមពរដល់ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជា ពិសេស លោកសួន សុម៉ាលីន ចៅហ្វាយខេត្តព្រៃវែង សូមមេត្តាជួយបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតទ្បូតូរបស់ក្រុបហ៊ុន369និងឆ្នោតទ្បូតូរបស់ក្រុបហ៊ុន៩៩ ឲ្យមានប្រសិទ្ធភាព ក្នុងការអនុវត្ត នូវគោលនយោបាយភូមិ.ឃុំមានសុវត្ថភាព។



















No comments