គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ។

ដោយ :www.meassoranews.com


រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ ការពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសហគមន៍ សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំ។


វេទិកានេះធ្វើឡើង នៅសាលប្រជុំ គ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញា នៃអាយ្យការអមសារដំបូងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុកទាំង ៧, លោកមេឃុំ, យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, ប្រធានអង្គការ សមាគមន៍ និងសហគមន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប។



















No comments