គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្ដមនាយឧត្ដមសេនីយ៏ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាល ត្រួតពិនិត្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ដោយ :www.meassoranews.com


ឯកឧត្ដមនាយឧត្ដមសេនីយ៏ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាល ត្រួតពិនិត្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រៀមអន្តរាគមន៏នៅព្រំដែនជួរមុខកម្ពុជា-ថៃ ក្នុងដំណើរបំពេញបេសកកម្មរបស់ប្រតិភូ អនុវត្តតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការណែនាំអោយស្នងការនៃស្នងការដ្ឋានរាជធានី ខេត្ត ត្រូវត្រៀមរៀបចំកងកម្លាំងអន្តរាគមន៏នៅព្រំដែនកម្ពុជា-ថៃ ក្នុងករណីមានហេតុការណ៏កើតឡើងជាយថាហេតុណាមួយ។ ក្នុងកម្មវិធីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភជូនស្នងការដ្ឋាន ចំនួន១០លានរៀល។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ ចំនួន៦លានរៀល និងកម្លាំងត្រៀម ចំនួន៤លានរៀល។

1

#ខេត្តត្បូងឃ្មុំ #ស្នងការនគរបាលខេត្តត្បូងឃ្មុំ #កម្ពុជា #Cambodia



















No comments