លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹងការត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត
កំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹងការត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន ដូចជា:
១-ការត្រៀមកម្លាំងអន្តរាគមន៍ពិសេស និងសម្ភារៈ មធ្យោបាយ
២-ការពង្រឹង និងប្រមូលផ្ដុំកម្លាំងតាមផែនជំនាញ អធិការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់
៣-ពង្រឹងការដឹកនាំអនុវត្តវិធានការជំនាញ
៤-ត្រៀមលក្ខណៈសម្បត្តិ ក្នុងកិច្ចការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ
៥-ការងារផ្សេងៗ អំពីតួនាទី ភារកិច្ច ដឹកនាំអនុវត្តលើការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ។
No comments